រាជរដ្ឋភិបាលកម្ពុជាផ្ដល់មូលនិធិឱ្យប្រជាពលរដ្ឋក្នុងផលិតផលកសិកម្ម ៤ ប្រភេទ

21:15 2020/08/02

នាថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ថ្លែងមតិនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី “ដំណើរការ និងនីតិវិធីនៃគម្រោងហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម” លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញទុនដល់ធនាគារចំនួនពីរគឺធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហគ្រាសធុនតូចនិងមធ្យម (SME Bank) ដើម្បីផ្ដល់មូលនិធិឲ្យពលរដ្ឋក្នុងផលិតផលកសិកម្ម ៤ ប្រភេទ មានក្រុមអ្នកផលិត ការដាំដុះបន្លែផ្លែឈើ ចិញ្ចឹមសត្វ វារីវប្បកម្ម និងផលិតផលកែច្នៃ។

រាជរដ្ឋភិបាលកម្ពុជាផ្ដល់មូលនិធិឱ្យប្រជាពលរដ្ឋក្នុងផលិតផលកសិកម្ម ៤ ប្រភេទ

លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន

លោក កៅ ថាច បានឱ្យដឹងថា “ធនាគារ ARDB មាន​តួនាទី​ធ្វើ​ហិរញ្ញប្បទាន​លើ​សហគ្រាស​ធុន​តូច​និង​មធ្យម​លើ​ការងារ​កែច្នៃ​ផលិតផល​កសិកម្ម ដែល​ពាក់ព័ន្ធ​កសិកម្ម​។ ចំណែក SME Bank ធ្វើ​ហិរញ្ញប្បទាន​លើ​សហគ្រាស​ធុន​តូច​និង​មធ្យម​លើ​ការងារ​កសិកម្ម”។

លោក​បន្តថា នាបច្ចុប្បន្ន ធនាគារ ​ARDB ទទួលបាន​ពាក្យស្នើសុំ​ពី​ពលរដ្ឋ​លើ​តម្រូវការ​ហិរញ្ញប្បទាន​ក្នុង​ទំហំ ៤៥​លាន​ដុល្លារ និង​មាន ៤៥០​សហគ្រាស នៅក្នុង​នោះបាន​ធ្វើការ​ផ្តល់​កម្ចី​បានតែ​ជាង ១០​លាន​ដុល្លារ ស្មើនឹង​ជាង ១០០ សហគ្រាស​។

​បើតាម​របាយការណ៍ ចាប់ពី​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២០ ចំនួន​អ្នកស្នើសុំ​ឥណទាន​មាន​ចំនួន ៤៣០​នាក់ សរុប​ជា​ទឹកប្រាក់ ៤២​លាន​ដុល្លារ ទៅលើ​ការចិញ្ចឹម​ជ្រូក ២៨​ភាគរយ​, ការចិញ្ចឹម​ត្រី ២៧​ភាគរយ​, ការចិញ្ចឹម​មាន់​-​ទា ១៥​ភាគរយ​, ការចិញ្ចឹម​គោ ៦​ភាគរយ​, ការដាំដុះ​បន្លែ​-​ផ្លែឈើ ១៧​ភាគរយ​, ការកែច្នៃ​ផលិតផល​កសិកម្ម និង​ផ្សេងៗ ៧​ភាគរយ​។

​កន្លងមក សម្ដេច ហ៊ុន សែន បានដាក់​ចេញ​នូវ​កម្មវិធី​ហិរញ្ញប្បទាន​ពិសេស​មាន​ទឹកប្រាក់ ៥០​លាន​ដុល្លារ តាមរយៈ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម ដើម្បី​ផ្តល់​ឥណទាន​មានការ​ប្រាក់​ទាប​ដើម្បី​គាំទ្រ​ដល់​ប្រជាកសិករ ប្រជា​សហគមន៍​ដាំ​ដុះ​បន្លែ ផ្លែឈើ ច​ញ្ចឹ​ម​សត្វ ច​ញ្ចឹ​ម​ត្រី និង​សិប្បកម្ម សហគ្រាស​ធុន​តូច និង​មធ្យម​។

​ហិរញ្ញប្បទាន​នេះ មាន​គោលបំណង​ទ្រទ្រង់​និរន្ត​ភាព វិស័យ​កែច្នៃ​ផលិតផល​កសិកម្ម វិស័យ​ក​សិ​-​ឧស្សាហកម្ម និង​វិស័យ​កសិកម្ម បង្កើត​ការងារ​បន្ថែម ពង្រឹង​ភាព​ប្រកួតប្រជែង និង​ពង្រីក​មូលដ្ឋាន​ផលិតភាព​ក្នុងស្រុក ដើម្បី​នាំចេញ និង​កាត់បន្ថយ​ការនាំ​ចូល នៅក្នុង​ដំណាក់​កាលដែល​សេដ្ឋកិច្ចកម្ពុជា​ជួបប្រទះ​បញ្ហា​ប្រឈម​មួយចំនួន​កើតចេញពី​ជំងឺរាតត្បាត COVID-19៕

(សរុបដោយសាមេត)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll