មន្រ្តីកម្ពុជា-ថៃតាមព្រំដែន បើកកិច្ចប្រជុំពិភាក្សារួមគ្នាទប់ស្កាត់គ្រឿងញៀនឆ្លងដែន

23:14 2019/07/11

លោក ផៃធូន ផ្លាមកេសន អភិបាលរងខេត្តកោះកុង បានដឹកនាំគណៈកម្មការ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា BLO រវាងមន្ត្រីប្រចាំការការិយាល័យទំនាក់ទំនងការងារបង្ក្រាបគ្រឿងញៀន ជាប់ព្រំដែនរវាងខេត្តកោះកុង និងខេត្តត្រាតដែលមានព្រំដែនជាប់គ្នា នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។

មន្រ្តីកម្ពុជា-ថៃតាមព្រំដែន បើកកិច្ចប្រជុំពិភាក្សារួមគ្នាទប់ស្កាត់គ្រឿងញៀនឆ្លងដែន
លោក ស៊ុប ផាកមិតឈិនណាក់ស៊ី និង លោក ផៃធូន ផ្លាមកេសន

 

ឯភាគីថៃក្រោមការដឹកនាំដោយលោក ស៊ុប ផាកមិតឈិនណាក់ស៊ី អភិបាលរងខេត្តត្រាត រួមនឹងមន្ត្រីក្រោមឱវាទ ដែលកិច្ចពិភាក្សាក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន» រៀបចំឡើងដោយភាគីថៃ ស្ថិតនៅសណ្ឋាគារភូបទន្លេ ស្រុកខ្លងយ៉ៃ ប្រទេសថៃ។

លោក ផៃធូន ផ្លាមកេសបានថ្លែងថា ក្នុងកិច្ចប្រជុំពិភាក្សា BLO រវាងមន្ត្រីប្រចាំការការិយាល័យទំនាក់ទំនងការបង្ក្រាបគ្រឿងញៀនជាប់ព្រំដែនរវាងខេត្តកោះកុង និងខេត្តត្រាត ឃើញថា សមត្ថកិច្ចទាំង២ខេត្ត បានរួមសហការគ្នាល្អ ដោយភាគីទាំងសងខាងបានផ្តល់ព័ត៌មានឲ្យគ្នាបានរហ័ស ដែលអាចឃាត់មុខសញ្ញាជនសង្ស័យបានភ្លាមៗ។

កិច្ចពិភាក្សាក្រោមប្រធានបទ «រួមគ្នាទប់ស្កាត់បទល្មើសគ្រឿងញៀនឆ្លងដែន»

លោកថ្លែងបន្តថា «សូមសមត្ថកិច្ចទាំងទ្វេរភាគីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងច្រកទ្វារអន្តរជាតិចាំយាម និងហាកលិក ត្រូវមានវិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បង្ក្រាបបទល្មើស គ្រឿងញៀន ដែលជនសង្ស័យនឹកឆ្លងដែន កុំឲ្យមាន ព្រោះគ្រឿងញៀនធ្វើឲ្យខូចអនាគតយុវវ័យ បំផ្លាញ ធ្វើឲ្យអាប់ឱនដល់សង្គមជាតិ និងបាត់ធនធានមនុស្សផងដែរ ហេតុដូច្នេះ យើងទាំងអស់គ្នា ត្រូវត្រួតពិនិត្យឲ្យបានល្អិតល្អន់ នៅពេលអ្នកទេសចរណ៍ និងពលរដ្ឋទាំងទ្វេរភាគីបានធ្វើដំណើរឆ្លង ហើយបើកទទួលបានមុខសញ្ញា មិនប្រក្រតីត្រូវផ្តល់ព័ត៌មានជូនគ្នា ទៅមកដើម្បីកំណត់មុខសញ្ញា ធ្វើការឃាត់ខ្លួនជនសង្ស័យ»។

លោកបានបញ្ជាក់ថា ការប្រជុំពិភាក្សា BLO រវាងខេត្តកោះកុង និងខេត្តត្រាតឃើញថា សមត្ថកិច្ចទាំង២បានសហការបានល្អ ហើយគ្រឿងញៀនមានការថយចុះជាលំដាប់៕

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll