បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការកម្ពុជា ចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និងការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម
បន្ទាប់ពីការត្រួតពិនិត្យសំណង់នៅស្រុកពេជ្រាដារួចមក នារសៀលថ្ងៃព្រហស្បតិ៍ ១១កេីត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម អគ្គមេបញ្ជាការរង មេបញ្ជាការ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការ និងលោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន រដ្ឋលេខាធិការក្រសួងទេសចរណ៍ អមដំណើរដោយ ឯកឧត្តម មេបញ្ជាការរង បញ្ជាការដ្ឋានវិស្វកម្ម និងនាយទាហានជំនាញជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យសំណង់បង្គោលខណ្ឌសីមាព្រំដែន និង ការដ្ឋានស្ថាបនាផ្លូវខ្សែក្រវាត់ព្រំដែនកម្ពុជា-វៀតណាម ដែលស្ថាបនាដោយកងកម្លាំងវិស្វកម្ម អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ លើភូមិសាស្ត្រស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងស្រុកស្នួល ខេត្តក្រចេះ រួមមាន:
- ផ្លូវតភ្ជាប់ ពីផ្លូវជាតិលេខ៨ ទៅចំណុច អូរហ៊ុច
- ផ្លូវពីបង្គោលលេខ៣៧ ទៅចំណុចព្រំប្រទល់ខេត្តក្រចេះ
- ផ្លូវពីបង្គោលលេខ ៦១/១៣ ទៅដល់បង្គោលលេខ ៦១/៣៣ ។
សរុបដោយវិច្ឆិកា