ធនាគារជាតិនៃកម្ពុជា រៀបចំ «ទិវាប្រាក់រៀល» អបអរខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ

09:57 2020/09/25

ធនាគារជាតិនៃកម្ពុជា បានរៀបចំ «ទិវាប្រាក់រៀល» ខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ (២០ ខែមីនា ១៩៨០ - ២០ ខែមីនា ២០២០) នៅធនាគារជាតិនៃកម្ពុជា ក្រោមការចូលរួមរបស់ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា រៀបចំ «ទិវាប្រាក់រៀល» អបអរខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ
លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា

ក្នុងទិវាដ៏មហោឡាឫកនេះ លោក ជា ចាន់តូ បានធ្វើបទឧទ្ទេសនាមស្តីពី «ដំណើរឆ្ពោះទៅកាន់ប្រសិទ្ធភាពប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ» ដើម្បីចែករំលែកនូវប្រវត្តិនៃការអភិវឌ្ឍវិស័យធនាគារនិងរូបិយវត្ថុរយៈពេល៤០ឆ្នាំមកនេះ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ទាំងស្នាក់ការកណ្តាលនិងសាខារាជធានី-ខេត្ត សរុបប្រមាណ ៣០០នាក់ ទាំងការចូលរួមផ្ទាល់នៅក្នុងសាលប្រជុំ និងតាមរយៈប្រព័ន្ធអនឡាញ។

ឆ្លៀតក្នុងឱកាសនោះ ក៏មានការចែកវិញ្ញាបនបត្រ ជូនដល់មន្ត្រីបុគ្គលិកធនាគារជាតិនៃកម្ពុជា ដែលបានបញ្ចប់កម្មវិធីសិក្សាតាមប្រព័ន្ធអនឡាញ សម្រាប់វគ្គត្រួតពិនិត្យធនាគារតាមរយៈកម្មវិធី NBC FSI Connect ព្រមទាំង វគ្គកម្មវិធីនិងគោលនយោបាយហិរញ្ញវត្ថុ (FPP) ផងដែរ ៕

(ហេង វុធ្ធ)
(ប្រភពព័ត៌មាន: FreshNews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll