តំណាង UNICEF ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

17:04 2020/05/19

លោកស្រី Cristian Munduate តំណាងអង្គការ UNICEF ប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា ដែលបានដាក់ចេញនូវវិធានការយ៉ាងមានប្រសិទ្ធភាពខ្ពស់ ក្នុងការការពារ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវីដ១៩។

តំណាង UNICEF ប្រចាំកម្ពុជា វាយតម្លៃខ្ពស់ភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

លោកស្រី Cristian Munduate ទទួលជួបជាមួយលោក ម៉ម ប៊ុនហេង

បច្ចុប្បន្នេះ នៅកម្ពុជា មិនមានករណីស្លាប់ និងឆ្លងថ្មី ហើយអ្នកជំងឺកូវីដ១៩ ចំនួន ១២២នាក់ បានជាសះស្បើយត្រលប់ទៅប្រទេស និងផ្ទះរបស់ខ្លួនវិញហើយ ដែលនេះបង្ហាញថា ការដាក់ចេញនូវវិធានការ និងសហការគ្នាបានយ៉ាងល្អ។ លើសពីនោះ សូមកោតសរសើរការអនុវត្ដការងាររបស់រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងមន្ដ្រី រួមទាំងក្រុមគ្រូពេទ្យជួរមុខ ដែលបានលះបង់ និងខិតខំបំពេញកាតព្វកិច្ចយ៉ាងស្វាហាប់ ក្នុងការព្យាបាល និងមើលថែជំងឺឱ្យជាសះស្បើយទាំង១២២នាក់។

ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងជម្រាបលា(ចប់អាណត្ដិនៅកម្ពុជា) រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ នាទីស្ដីក្រសួង។

លោកស្រី Cristian Munduate បានថ្លែងបន្ដថា សូមចូលរួមត្រេកអរចំពោះភាពល្អប្រសើរនេះ ក៏ប៉ុន្ដែ លោកស្រី ក៏បានលើកឡើងពីការបន្ដប្រុងប្រយ័ត្ន និងរក្សាវិធានការការពារ ទប់ស្កាត់ ប្រយុទ្ធនឹងជំងឺកូវី១៩នេះ ព្រោះជំងឺនេះមិនទាន់រលាយ បាត់ពីភពផែនដីនោះទេ គឺនៅបន្ដរាតត្បាតយ៉ាងសាហាវនៅលើសកលោក។

ជាការឆ្លើយតប រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង ក៏បានបញ្ជាក់ផងដែរថា «ពិតណាស់ថ្វីត្បិតជំងឺកូវីដ១៩នៅកម្ពុជា បានទប់ស្កាត់បានយ៉ាងល្អប្រសើរមួយជំហាននេះមែន ដោយគ្មានអ្នកស្លាប់ ហើយអ្នកជំងឺកូវីដ១៩ ចំនួន ១២២រូប ត្រូវបានព្យាបាលជាសះស្បើយ និងមិនមានរកឃើញករណីឆ្លងថ្មីក្ដី គិតត្រឹមថ្ងៃនេះ ក៏ប៉ុន្ដែមិនមែនមានន័យថា យើងរួមផុតពីជំងឺកូវីដ១៩នោះទេ ព្រោះជំងឺនេះ នៅបន្ដរាតត្បាតឆ្លងនៅលើពិភពលោកកាន់តែមានចំនួនច្រើនឡើង។ ដូច្នេះក្រសួងនៅតែមិនបន្ធូរបន្ថយដៃ និងបន្ដអំពាវនាវដល់ប្រជាពលរដ្ឋ ឱ្យបន្ដនូវការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងនៃការផ្ទុះឡើងវិញ ដែលជារលកទី២នោះ»

រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានថ្លែងបន្ដថា «ក្រោមការចង្ហុលបង្ហាញ និងដឹកនាំដ៏កិត្ដិបណ្ឌិត ឈ្លាសវៃរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃប្រទេសកម្ពុជាយើង គឺយើងមិនធ្វេសប្រហែសនោះទេ នៅបន្ដអនុ វត្ដវិធាការចាំបាច់ៗ ដើម្បីរក្សានូវការនាំចូលករណីឆ្លងជំងឺកូវីដ១៩មកកម្ពុជា ដោយបន្ដរឹតបន្ដឹងនៅតាមច្រកចេញចូលទាំងអស់ ត្រូវធ្វើការពិនិត្យសុខភាព និងចត្ដាឡីស័កគ្រប់ៗគ្នា មិនលើកលែងនោះឡើយ»

ក្នុងការឱកាសនោះ រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានថ្លែងអំណរគុណដល់ UNICEF ដែលតែងតែសហការល្អ គាំទ្រដល់ប្រតិបត្ដិការនានារបស់ក្រសួងសុខាភិបាល ជាពិសេស សកម្មភាពក្នុងការជួយលើកកម្ពស់សុខុមាលភាព កុមារ ទារក និងមាតានៅកម្ពុជា៕

(ប្រភពព័ត៌មាន: freshnewsasia.com)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll