ក្រសួង​ការងារ និង​ក្រុមហ៊ុន​បើក​ការងារ​ជាង​ ២០០ ​កន្លែង​ ដល់​ពលរដ្ឋ​អត់​ការងារ

10:01 2020/09/25

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ចំនួន​ ៣ កាលពី​ម្សិលមិញ ដើម្បី​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ជាពិសេស​យុវជន​ក្នុង​ការស្វែងរក​ការងារ​ជាង​ ២០០ ​កន្លែង​ពី​ក្រុមហ៊ុន​ទាំង​ ៣ ​នោះ​ដែល​បាន​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ស្ថិត​នៅក្នុង​ទីស្តីការ​ក្រសួង​ការងារ​។

ក្រសួង​ការងារ និង​ក្រុមហ៊ុន​បើក​ការងារ​ជាង​ ២០០ ​កន្លែង​ ដល់​ពលរដ្ឋ​អត់​ការងារ

ក្រសួង​ការងារ និង​ក្រុមហ៊ុន​ចំនួន​ ៣ បើក​ការងារ​ជាង​ ២០០ ​កន្លែង​ ដើម្បី​ផ្តល់​ឱកាស​ដល់​ពលរដ្ឋ​ជាពិសេស​យុវជន​ក្នុង​ការស្វែងរក​ការងារ​ធ្វើ។ រូបថត ក្រសួង​ការងារ

យោង​តាម​ទំព័រ​ហ្វេសប៊ុក​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ឱ្យ​ដឹង​ថា ក្រុមហ៊ុន​ទាំង​ ៣ ​នោះ​គឺ​មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ចម្រើន ម.ក, ក្រុមហ៊ុន Elite Hospitality Trading Co.,Ltd និង​ក្រុមហ៊ុន TH CVS Co., Ltd (Circle K )​។

នេះ​ជា​កម្មវិធី ប្រចាំខែ ដែល​ជា​ផ្នែក​មួយ​នៃ​យន្តការ​វេទិកា​ការងារ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការផ្ដល់​ឱកាស​ដល់​សាធារណជន​ទូទៅ ជាពិសេស​យុវជន​ដែល​ចង់​ស្វែងរក​ការងារ​ធ្វើ អ្នក​ស្វែងរក​កន្លែង​កម្មសិក្សា ឬ​អ្នក​ចង់​ផ្លាស់ប្តូរ​ការងារ​អាច​ទទួល​បាន​កាន់តែ​ងាយស្រួល ចំណេញ​ពេលវេលា និង​នៅ​ ១ ​កន្លែង​។

លោក ឆោម សុខឿន មន្ត្រី​មជ្ឈមណ្ឌល​ការងារ​រាជធានី​ភ្នំពេញ​ជា​អ្នកសម្រប​សម្រួល​ការរៀបចំ​ព្រឹត្តិការណ៍​នេះ​បាន​ឱ្យ​ដឹងថា កិច្ចសម្ភាស​ការងារ​ប្រចាំខែ​កញ្ញា​នេះ​បាន​រួមចំណែក​យ៉ាងសំខាន់​ដល់​ភាគី​និយោជក ដែល​កំពុងមាន​តម្រូវការ​ជ្រើសរើស​បុគ្គលិក​ទាំង​ពេល​បច្ចុប្បន្ន និង​អនាគត ដោយ​ភាគី​និយោជក​មាន​ឱកាស​បាន​ជួប​ជាមួយ​អ្នក​កំពុង​ស្វែងរក​ការងារ​ធ្វើ​ផ្ទាល់ ដើម្បី​យកទៅ​បំពេញ​បេសកកម្ម​ក្រុមហ៊ុន និង​សម្រេច​ផែនការ​របស់​ពួកគេ​ដែល​បានកំណត់​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​កម្មវិធី​នេះ​ត្រូវបាន​អនុវត្ត​យ៉ាង​ហ្មត់ចត់​នូវ​វិធានការ​បង្ការ​អនាម័យ​ស្រប​តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ ដើម្បី​ធានា​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុង​ការជ្រើសរើស​កម្លាំង​ពលកម្ម និង​ទទួល​បាន​ឱកាស​ការងារ សម្រាប់​ភាគី​និយោជក និង​អ្នកស្វែងរក​ការងារ​»​។

លោក មឿន តុលា នាយកប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្សបាន​ឱ្យ​ដឹងថា ក្នុង​កាលៈទេសៈ​នេះ​ការដែល​មាន​ក្រុមហ៊ុន​ប្រកាស​ជ្រើសរើស​បុគ្គលិក​ដ៏ច្រើន​កន្លែង​បែប​នេះ​គឺជា​កាតព្វកិច្ច​ក្រសួង​ការងារ ដែល​ត្រូវតែ​ស្វែងរក​ឱកាស​ការងារ និង​ផ្តល់ព័ត៌មាន​ដល់​ប្រជាពលរដ្ឋ​។

លោក តុលា ថ្លែង​ថា​តាម​ការប៉ាន់ប្រមាណ ពលរដ្ឋ​មិន​តិច​ជាង​ ២០ ​ម៉ឺន​នាក់ ដែល​បាត់បង់​ការងារ​ក្នុងស្រុក និង​ពលករ​ខ្មែរ​ប្រមាណ​ ១២ ​ម៉ឺន​នាក់​ ដែល​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ ដោយ​ហេតុ​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​ជំងឺ​កូវីដ ​១៩៕

(ប្រភពព័ត៌មាន: postkhmer.com)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll