លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល
ក្រសួងសុខាភិបាលបញ្ជាក់ថា បុរសនេប៉ាល់នោះ មានអាយុ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសណ្ឋាគារមួយកន្លែងក្នុងរាជធានីភ្នំពេញ។ បើតាមក្រសួងសុខាភិបាល មុនមកដល់កម្ពុជា បុរសនេប៉ាល់នោះ ធ្លាប់ឆ្លងជំងឺកូវីដ-១៩ម្តងរួចហើយ កាលពីនៅប្រទេសនេប៉ាល់ហើយ កាលពីអំឡុងខែតុលា។ បច្ចុប្បន្នបុរសនោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានប្រកាសមានករណីជាសះស្បើយចំនួន២នាក់ លើបុរសជនជាតិខ្មែរអាយុ៣៤ឆ្នាំ មានអាសយដ្ឋាននៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលធ្វើដំណើរមកពីប្រទេសជប៉ុន ហើយមកដល់កម្ពុជានៅថ្ងៃទី២៦ ខែតុលា និងបុរសជនជាតិអាមេរិក អាយុ៦៩ឆ្នាំ ស្នាក់នៅក្នុងអាផាតមិន (Apartment) ក្នុងរាជធានីភ្នំពេញ ដែលធ្វើដំណើរមកពីអាមេរិក ហើយមកដល់កម្ពុជានៅថ្ងៃទី១៣ ខែវិច្ឆិកា។
បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងកូវីដ-១៩ ចំនួន៣០៧នាក់ ក្នុងនោះជាសះស្បើយចំនួន២៩៨នាក់ និងនៅសល់៩នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត និងមណ្ឌលសុខភាពចាក់អង្រែ៕
(ប្រភពព័ត៌មាន:
thmeythmey)