កម្ពុជាលើកកម្ពស់តួនាទី«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»ជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត

10:24 2020/11/26

«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានឯកឧត្តម គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូបនៅគ្រប់រាជធានី-ខេត្ត។ចាប់តាំងពីបង្កើតឡើង«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាតនិងមិនមាន លទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ បើតាមឯកឧត្តម គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះនិងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅគ្រប់ករណីក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រមាណ ២ ៥៥០ ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះមានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី។

កម្ពុជាលើកកម្ពស់តួនាទី«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន»ជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត
សម្ដេចតេជោ ហ៊ុន សែន ឯកភាពឱ្យមានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ សម្រាប់កំណត់ពីតួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឯកភាពឱ្យមានលិខិតបទដ្ឋានគតិយុត្តត្រឹមត្រូវ សម្រាប់កំណត់ពីតួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល ទៅតាមសំណើ របស់ប្រធានមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន និងជាប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល ដោយសម្ដេចបានបញ្ជាក់ថា បទដ្ឋានគតិយុត្ត សម្រាប់កំណត់តួនាទី និងភារកិច្ចរបស់ក្រុមមេធាវីរាជរដ្ឋាភិបាល អាចត្រូវបានបង្កើតឡើងត្រឹមតែអនុក្រឹត្យបានហើយ ខណៈការតែងតាំងសមាសភាពវិញ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។ រីឯការកំណត់អំពីថវិកា ប្រើប្រាស់ថវិការដ្ឋ ដោយស្ថិតក្នុងកញ្ចប់របស់ទីស្តីការគណៈរដ្ឋមន្ត្រី។

ក្នុងពិធីសំណេះសំណាលជាមួយក្រុមមេធាវីរាជរដ្ឋាភិបាល និងក្រុមមេធាវីស្ម័គ្រចិត្តសម្ដេចតេជោសែនចំនួន១៥៣នាក់ នាព្រឹកថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោនាយករដ្ឋមន្ត្រី បានបង្ហាញនូវក្តីមោទនភាព និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពកន្លងមក របស់ក្រុមមេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន ដែលបានចូលរួមចំណែកក្នុងការជួយដល់ពលរដ្ឋ ជាពិសេសស្ត្រីក្រីក្រ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន មិនត្រឹមតែជួយការពារក្តីនោះទេ តែក៏បានប្រើថវិកាផ្ទាល់ខ្លួន សម្រាប់បេសកកម្មរបស់ខ្លួនថែមទៀតផង។ សម្តេចតេជោ បានស្នើឱ្យក្រុមមេធាវីជួយបង្កើនការយល់ដឹងផ្នែកច្បាប់ដល់ប្រជាពលរដ្ឋ ហើយបានបញ្ជាក់ថា ការបង្កើតក្រុមមេធាវីនេះ អាចចាត់ទុកជាការធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។ នៅក្នុងពិធីនោះដែរ សម្តេចតេជោ  ក៏បានលើកឡើងដែរថា ឆ្នាំនេះយើងឆ្លងកាត់ការលំបាកជាច្រើន ទាំងកូវីដ១៩ ទាំងទឹកជំនន់ និងព្រឹត្តិការណ៍៣វិច្ឆិកា ដែលធ្វើឱ្យសេដ្ឋកិច្ចជាតិជួបនូវភាពអវិជ្ជមាន តែទំហំនៃការនាំចេញគឺមានការកើនឡើង ១៨ភាគរយ។ សម្តេចតេជោបានសង្កត់ធ្ងន់ថា  ទោះជាយ៉ាងណាក៏ដោយ យើងត្រូវខិតខំបន្ថែមទៀត ដើម្បីសេដ្ឋកិច្ច និងភាពរីកចម្រើនរបស់ប្រទេសយើងនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសបង្កើតឡើងនៅខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងគោលដៅជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាត និងមិនមានលទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់។ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» មានឯកឧត្តម គី តិច ជាប្រធាន និងមានសមាជិកសរុប ១៣៨រូបនៅគ្រប់រាជធានី-ខេត្ត។ចាប់តាំងពីបង្កើតឡើង«មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានធ្វើសកម្មភាពជួយការពារក្តីជូនស្ត្រីមានជីវភាពខ្វះខាតនិងមិនមាន លទ្ធភាពទទួលបានការការពារសិទ្ធិតាមផ្លូវច្បាប់ជាច្រើនករណី។ បើតាមឯកឧត្តម គី តិច បានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២០ «មេធាវីស្ម័គ្រចិត្តសម្តេចតេជោសែន» បានផ្តល់ការពិគ្រោះនិងជូនយោបល់ដល់ប្រជាពលរដ្ឋទូទៅគ្រប់ករណីក្នុងក្របខ័ណ្ឌទូទាំងប្រទេសប្រមាណ ២ ៥៥០ ករណី។ ក្នុងនោះសំណុំរឿងដែលបានទទួលយកមកការពារជូនស្ត្រីទន់ខ្សោយងាយរងគ្រោះមានជីវភាពខ្វះខាត និងខ្វះការការពារសិទ្ធិតាមផ្លូវច្បាប់ចំនួន ៧៤ករណី៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll