កម្ពុជានឹងទទួលបានឡូត៍វ៉ាក់សាំង Covid-19 ដំបូងនៅខែក្រោយ

12:44 2021/01/22

យុគសម័យ - ក្រសួងសុខាភិបាលកម្ពុជាបានឱ្យដឹងថា ឡូត៍វ៉ាក់សាំង Covid-19 ដំបូងនឹងមកដល់ប្រទេសនេះនៅខែកុម្ភៈឆ្នាំ ២០២១ ។

កម្ពុជានឹងទទួលបានឡូត៍វ៉ាក់សាំង Covid-19 ដំបូងនៅខែក្រោយ

កម្ពុជានឹងទទួលបានឡូត៍វ៉ាក់សាំង Covid-19 ដំបូងនៅខែក្រោយ

នាថ្ងៃទី ២០ ខែមករា ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជាលោកស្រី O Vandin បានមានប្រសាសន៍ថា វ៉ាក់សាំង Covid-19 ចំនួន ៣០០,០០០ នៃក្រុមហ៊ុន Sinofam នឹងមកដល់ប្រទេសកម្ពុជានៅខែកុម្ភៈឆ្នាំ ២០២១ ។ លោកស្រី O Vandin ក៏បានបញ្ជាក់ផងដែរថា ឡូត៍វ៉ាក់សាំង Covid-19 នេះមានប្រសិទ្ធភាពជាង ៧៩% ។

មុននេះ ចែករំលែកនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកនាយករដ្ឋមន្រ្តីកម្ពុជា ហ៊ុន សែន បានមានប្រសាសន៍ថា ដើម្បីបង្កើនទំនុកចិត្តលើវ៉ាក់សាំង Covid-19 និងបង្កើនការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 លោកនាយករដ្ឋមន្រ្តីនឹងក្លាយជាអ្នកចាក់វ៉ាក់សាំងដំបូង។ ការងារនេះក៏បង្ហាញជាថ្មីម្តងទៀតថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តែងតែឈរលើជួរមុខក្នុងការតស៊ូរាល់ការលំបាកនិងបញ្ហាប្រឈមនានារបស់កម្ពុជា

គិតត្រឹមថ្ងៃទី ១៩ ខែមករា រដ្ឋាភិបាលកម្ពុជាបានទទួលទឹកប្រាក់ជាង ៥៧ លានដុល្លារពីអ្នកឧបត្ថម្ភដើម្បីទិញវ៉ាក់សាំង Covid-19 ។ រដ្ឋាភិបាលកម្ពុជាបានចាប់ផ្តើមទទួលអំណោយដើម្បីទិញវ៉ាក់សាំង Covid-19 នៅថ្ងៃទី ៧ ខែធ្នូឆ្នាំ ២០២០ ដើម្បីទិញវ៉ាក់សាំង Covid-19 ចំនួន ១ លានដូសដើម្បីការពារប្រជាជន ៥០០.០០០ នាក់ដំបូង។ បន្ទាប់ពីការប្រកាសនេះ ព្រះមហាក្សត្រមន្ត្រីនិងប្រជាជនជាច្រើនរូបទៀតបានចូលរួមវិភាគទានដល់មូលនិធិនេះរបស់រាជរដ្ឋាភិបាលកម្ពុជា៕

(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: vov.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll