ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅតែមានលក្ខណៈវិជ្ជមាន

23:08 2019/07/10

លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) និងគណៈប្រតិភូមកពីក្រុមហ៊ុនអាមេរិកធំៗចំនួន១២ក្រុមហ៊ុន នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅតែមានលក្ខណៈវិជ្ជមាន

 

ទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-អាមេរិកនៅតែមានលក្ខណៈវិជ្ជមាន

 

ក្នុងជំនួប​រវាង​លោក ប៉ាន សូរ​ស័ក្កិ ជាមួយ​គណៈប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន (US-ASEAN Business Council) ដឹកនាំ​ដោយ​លោក Alexander Feldman និង​មាន​ការចូលរួម​ពី​លោក Michael Newbill ភារធារី​នៃ​ស្ថានទូត​អាមេរិក ប្រចាំ​នៅ​កម្ពុជា បានឱ្យដឹងថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-​អាមេរិក នៅតែមាន​លក្ខណៈ​វិជ្ជមាន មិនមាន​សញ្ញាណ​ថមថយ​ឡើយ ខណៈ​ភាគី​ទាំងពីរ​បានបង្ហាញ​ឆន្ទៈ​ក្នុង​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ធុរកិច្ច និង​វិនិយោគ រាប់​ចាប់តាំងពី​ទំនិញប្រើប្រាស់​ប្រចាំថ្ងៃ រហូតដល់​សេវាកម្ម​បច្ចេកវិទ្យា និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​។ នេះ​បើ​ការបញ្ជាក់​នៅលើ​ទំព័រ​ហ្វេ​សប៊ុក​របស់​ក្រសួងពាណិជ្ជកម្ម​។​

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ឱ្យដឹងទៀតថា នៅ​ក្នុងជំនួប លោក Alexander Feldman រួមជាមួយ​តំណាង​សាជីវកម្ម​ធំៗ​របស់​អាមេរិក មានដូចជា ConocoPhillips, Ford, General Electric (GE), Chevron, Coca-Cola, Facebook, Amazon Web Service, Oracle, Google, Master Card និង Visa Card សុទ្ធតែ​បានបង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​កម្ពុជា និង​មានបំណង​បណ្តាក់ទុន​បន្ថែម ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ​។ យ៉ាងណាក៏ដោយ ការអនុវត្ត​ស្តង់ដា​រថយន្ត​អាស៊ាន​, នីតិវិធី​នាំចូល​សម្ភារ​បរិក្ខា​ពេទ្យ និង​គ្រឿង​ម៉ាស៊ីន​សម្រាប់​បម្រើ​វិស័យ​អាកាសចរណ៍​, ការទប់ស្កាត់​សកម្មភាព​រត់ពន្ធ​ផលិតផល​កូកា​-​កូឡា​ឆ្លងដែន​, ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ឌីជីថល គឺជា​របៀបវារៈ​ដែល​បានលើកឡើង​ដោយ​ភាគី​អាមេរិក​។​

 

លោក សុខ ចិន្តាសោភានិងលោក Alexander Feldman

 

​ជា​ការឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​ស្វាគមន៍​ចំពោះ​គណៈប្រតិភូ ក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន និង​បាន​ប្រាប់​លោក Alexander Feldman និង​តំណាង​សាជីវកម្ម​ទាំងអស់ អំពី​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ក្នុង​ការដាក់ចេញ​នូវ​យុទ្ធសាស្ត្រ និង​កម្មវិធី​កំណែទម្រង់​នានា ដើម្បី​លើកកម្ពស់​ឧត្តមភាព​ប្រកួតប្រជែង​របស់​កម្ពុជា និង​ការពារ​អត្ថប្រយោជន៍​ជូន​វិស័យ​ឯកជន ដែលជា​ក្បាលម៉ាស៊ីន​ដ៏​សំខាន់​នៃ​កំណើន​សេដ្ឋកិច្ចជាតិ​។ លោក​បានធ្វើ​ការបកស្រាយ​នូវ​សំណួរ​ទាំងឡាយ របស់​តំណាង​សាជីវកម្ម​អាមេរិក និង​បាន​គូសបញ្ជាក់​ពី​ប្តេជ្ញាចិត្ត​របស់​ក្រសួង​ពាណិជ្ជកម្ម​ក្នុង​ការបន្ត​លើកស្ទួយ​បរិយាកាស​ធុរកិច្ច និង​វិនិយោគ ព្រមទាំង​កិច្ច​សម្រួល​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​ការវិនិយោគ​បន្ថែម​ពី​បរទេស​។ លោក ប៉ាន សូរ​ស័ក្កិ ក៏បាន​បញ្ជាក់ជូន​ជូន​គណៈប្រតិភូ ក្រុមប្រឹក្សា​ធុរកិច្ច​អាមេរិក​-​អាស៊ាន ពី​ភាព​ដឹកនាំ​របស់​ក្រសួង​ពាណិជ្ជកម្ម នៅក្នុង​ការចរចា​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អាស៊ាន និង​ដៃគូ រួមមាន អាស៊ាន +១, អាស៊ាន +៣ និង​អាស៊ាន +៦ ព្រមទាំង​កិច្ចប្រឹងប្រែង​លុបបំបាត់​របាំង​ពន្ធ​គយ និង​គោលនយោបាយ​គាំពារ​និយម​ជាដើម​។​

​ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា បាន​ឱ្យដឹងទៀតថា​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក សម្រេចបាន ៤,២៦៤​លាន​ដុល្លារ គឺ​បាន​កើនឡើង​ប្រមាណ ២៣% ធៀប​នឹង​ឆ្នាំ​២០១៧​។ ទន្ទឹមគ្នានេះ គិត​ត្រឹម​ខែ​មេសា ឆ្នាំ​២០១៩ ទំហំ​ពាណិជ្ជកម្ម​សរុប​នៃ​ប្រទេស​ទាំងពីរ សម្រេចបាន​ទឹកប្រាក់ ១,៦៥៦​លាន​ដុល្លារ គឺ​បាន​កើនឡើង ២៣,៧១% ធៀប​នឹង​រយៈពេល​ដូចគ្នា នៅក្នុង​ឆ្នាំ​២០១៨៕

(សរុបដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: vayofm និង freshnewsasia)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll