ចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជាបានកើនឡើងយ៉ាងខ្លាំង

13:18 2019/08/12

យុគសម័យ - យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជាបានឲ្យដឹងថានៅឆមាសទីមួយនៃឆ្នាំ ២០១៩ ចំនួនភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជាបានបន្តកើន ឡើងយ៉ាងខ្លាំង។

ចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជាបានកើនឡើងយ៉ាងខ្លាំង
ភ្ញៀវទេសចរមកទស្សនាប្រាសាទអង្គវត្ត (រូបថត៖ vov.vn)

ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះ ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរចំនួន ៣,៣ លាននាក់កើនឡើង ១១,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ជាពិសេសចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជាបានកើនឡើងយ៉ាងខ្លាំងពៅលកឺមានប្រមាណ ១,២ លាននាក់ កើនឡើង ៣៨% បើប្រៀបធៀបនឹងឆមាសទី ១ នៃឆ្នាំ ២០១៨ ។

បាតុភូតគួរឱ្យកត់សម្គាល់ គឺចំនួនភ្ញៀវទេសចរទៅកាន់ខេត្តសៀមរាប ដែលជាគោលដៅទេសចរ ណ៍មានប្រាសាទអង្គរវត្តដ៏ល្បីល្បាញ ក៏មានការថយចុះផងដែរ។ ក្នុងរយៈពេល ៦ ខែដើមឆ្នាំនេះមានភ្ញៀវទេសចរបរទេសចំនួន ១,២ លាននាក់បានមកទស្សនាគោលដៅទេសចរណ៍នេះរបស់កម្ពុជា បានធ្លាក់ចុះ ៨% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ផ្ទុយទៅវិញនោះ ចំនួនភ្ញៀវទេសចរទៅកាន់រាជធានីភ្នំពេញនិងទីក្រុងឆ្នេរសមុទ្រក្រុងព្រះសីហនុបានកើនឡើងដូចគ្នា ពោលគឺ ២៧% ។ 

ចំនួនភ្ញៀវទេសចរចិនមកកាន់កម្ពុជាបានកើនឡើងយ៉ាងខ្លាំង (រូបថត៖ vov.vn)

គួរជម្រាបថា នាឆ្នាំ២០១៨ ចំនួនភ្ញៀវទេចរ មានចំនួន ៦,២ លាននាក់បានមកទស្សនាព្រះរាជាណាចក្រកម្ពុជា ដែលរំពឹងថាកម្ពុជានឹងទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ៧ លាននាក់នៅឆ្នាំ ២០២០ ដោយប្រមូលប្រាក់ចំណូលបាន ៤,៣ ពាន់លានដុល្លារអា  មេរិកសម្រាប់វិស័យឧស្សាហកម្មគ្មានផ្សែងនេះផងដែរ៕

(យោងតាម vov.vn បកប្រែដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll