កម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភ លើកទី២២ ជូនកម្មករនិយោជិតវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវព្យួរការងារដោយសារកូវីដ១៩

14:36 2020/08/01

សេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៤៦នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីងនោះ សូមទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។

កម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភ លើកទី២២ ជូនកម្មករនិយោជិតវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវព្យួរការងារដោយសារកូវីដ១៩
ក្រសួងការងារជូនដំណឹងពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី២២ ជូនកម្មករនិយោជិតវិស័យកាត់ដេរ និងទេសចរណ៍ ដែលត្រូវព្យួរការងារដោយសារកូវីដ១៩។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ បានចេញសេចក្ដីជូនដំណឹង ពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភ លើកទី២២ ជូនកម្មករនិយោជិតសរុបចំនួន៨,០៨៩នាក់ នៅរោងចក្រ សហគ្រាសចំនួន៤៦ ក្នុងវិស័យកាត់ដេរ និងវិស័យទេសចរណ៍ ដែលត្រូវបានព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល។

សេចក្ដីជូនដំណឹង របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានបញ្ជាក់ថា ក្នុងករណីកម្មករនិយោជិត ដែលបម្រើការងារនៅរោងចក្រ សហគ្រាសទាំង៤៦នេះ មិនបានទទួលសារទូរស័ព្ទពីធនាគារឯកទេសវីងនោះ សូមទំនាក់ទំនងសួរព័ត៌មានបន្ថែម ឬធ្វើបច្ចុប្បន្នភាពលេខទូរស័ព្ទរបស់ខ្លួន ទៅរដ្ឋបាលរោងចក្រ សហគ្រាសរបស់ខ្លួន។

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងបន្ដជូនដំណឹងដល់កម្មកររោងចក្រ សហគ្រាសដទៃផ្សេងទៀត អំពីការបើកផ្ដល់ប្រាក់ឧបត្ថម្ភនេះ៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll