កម្ពុជា​និង​ស្រីលង្កាពង្រឹង​ទំនាក់ទំនង​ទ្វេភាគីនិង​ក្នុង​តំបន់

15:42 2019/08/12

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងប្រធានាធិបតីស្រីលង្កា លោក Maithripala Sirisena ក្នុងជំនួបទ្វេភាគីកាលពីសប្ដាហ៍មុននៅក្នុងទីក្រុងភ្នំពេញបានបញ្ជាក់សាជាថ្មីអំពីការប្ដេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពទ្វេភាគី រួមទាំងភាពជាដៃគូក្នុងកម្រិតតំបន់ បំណងនាំមកនូវសន្តិភាព និងស្ថិរភាពនៃប្រជាជាតិទាំង ២ និងពិភពលោក។

កម្ពុជា​និង​ស្រីលង្កាពង្រឹង​ទំនាក់ទំនង​ទ្វេភាគីនិង​ក្នុង​តំបន់
លោក​ Maithripala Sirisena​ និង​ លោក​ ​ហ៊ុន​ សែន​

លោក​ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​សរសេរ​នៅ​ក្នុង​ហ្វេសប៊ុក​របស់​លោក​កាល​ពី​ថ្ងៃទី ៩ ​ខែ ​សីហា ​ថា​៖​ ​«​ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​រយៈពេល ​៣ ថ្ងៃ ​របស់ លោក​ប្រធានាធិបតី​ស្រីលង្កា​ មក​កាន់​ប្រទេស ​កម្ពុជា ​នា​ពេល​នេះ ​គឺ​បាន​ពង្រឹង​នូវ​ចំណង​មិត្ត​ភាព និង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សេដ្ឋកិច្ច​ ​ពាណិជ្ជកម្ម​ ​ទេសចរណ៍ ​និង​វប្បធម៌ ​រវាង​ប្រទេស​ទាំង ​២ ឱ្យ​កាន់​តែ​ល្អ​ប្រសើរ​ឡើង​ថែម​ទៀត​»​។​

ដោយ​​ឡែក​នៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​របស់​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង ​២ បាន​ឲ្យ​ដឹង​ថា៖ ​«សម្ដេច​តេជោ​នាយក​រដ្ឋមន្ត្រី​ និង​ឯកឧត្តម​ប្រធានាធិបតី​ស្រីលង្កា​បាន​ផ្លាស់​ប្ដូរ​យោបល់​គ្នា​យ៉ាង​ទូលំទូលាយ​លើ​បញ្ហា​តំបន់​ និង​អន្តរជាតិ ​ដែល​ភាគី​ទាំង ​២ ​មាន​ការ​ចាប់​អារម្មណ៍ ​និង​បារម្ភ​ដូច​គ្នា»​។​

ប្រធានាធិបតី​ស្រីលង្កា​ លោក​ Maithripala Sirisena​ បាន​ធ្វើ​ដំណើរ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល ​៤ ​ថ្ងៃ​ ចាប់​ពី​ថ្ងៃទី ​៧ ​ដល់ ​១០​ ខែ​សីហា ​តាម​ការ​អញ្ជើញ​របស់​ព្រះ​ករុណា ​ព្រះបាទ ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សីហមុនី​ ព្រះមហាក្សត្រ​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ ​

យោង​តាម​សេចក្ដី​ថ្លែងការណ៍​រួម​ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា ​មេ​ដឹកនាំ​ប្រទេស​ទាំង ​២ ​បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​​យោគយល់​គ្នា​ស្តីពី​កិច្ច​ពិគ្រោះ​យោបល់​ទ្វេ​ភាគី​រវាង​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​ទាំង ​២ ​និង​អនុស្សរណៈ​​យោគយល់​គ្នា​រវាង​សភា​ពាណិជ្ជកម្ម​កម្ពុជា​ ​និង​​សភា​ពាណិជ្ជកម្ម​កូឡុំបូ​នៅ​ស្រីលង្កា។ ​មេ​ដឹកនាំ​ទាំង ​២ ​ក៏​បាន​ឯកភាព​គ្នា​ពន្លឿន​ការ​ចុះ​ហត្ថលេខា​លើ​ឯកសារ​ ៣ ​ទៀត​ ​ទី១​ ​កិច្ច​ព្រមព្រៀង​ស្តីពី​ការ​លើកលែង​ទិដ្ឋាការ​ចំពោះ​អ្នក​កាន់​លិខិត​ឆ្លង​ដែន​ការ​ទូត​ និង​ផ្លូវ​ការ​ ​កិច្ច​ព្រមព្រៀង​ ​ទី​២​ ​កិច្ច​ព្រមព្រៀង​ស្តីពី​សេវាកម្ម​ដឹក​ជញ្ជូន​ផ្លូវ​អាកាស ​និង​ទី៣​ អនុស្សរណៈ​យោគយល់​គ្នា​ស្តីពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍​។​ ​

សេចក្តី​ថ្លែងការណ៍​រួម​ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា​ លោក​ Maithripala Sirisena ​ ​ក៏​បាន​ស្នើសុំ​​យាង​ព្រះ​ករុណា​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន​ សែន ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស ​ស្រីលង្កា ​ក្នុង​ពេល​វេលា​សម​ស្រប​នៅ​ពេល​អនាគត​ផង​ដែរ​។​

លោក​ ​គិន​ ភា​ ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា ​និង​ជា​អ្នក​វិភាគ​បញ្ហា​នយោបាយ​ បាន​ឲ្យ​ដឹង​ថា​ ទស្សនកិច្ច​នេះ​ គឺ​ជា​ការ​ជំរុញ ​និង​លើក​កម្ពស់​កិច្ច​សហប្រតិបត្តិការ​ប្រទេស​ទាំង ២។​ ​កន្លង​មក​មិន​ដែល​មាន​ដំណើរ​ទស្សនកិច្ច​ថ្នាក់​ដឹកនាំ​កំពូល​បែប​នេះ​នោះ​ទេ។​ ​​ ​

លោក​ ​ភា​ ថ្លែង​ថា៖​ «យើង​ឃើញ​ថា​ថ្នាក់​ដឹកនាំ​បរទេស​តែងតែ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ជា​បន្ត​បន្ទាប់​ ​ហើយ​ថ្នាក់​ដឹកនាំ​កំពូល​កម្ពុជា​ ​ក៏​ដូច​ជា​ប្រមុខ​ការទូត​កម្ពុជា​ក៏​ចេញ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​ញឹកញាប់។​ ​នេះ​វា​ជា​ដំណើរ​វិជ្ជមាន​មួយ​នៅ​ក្នុង​​នយោបាយ​ការ​បរទេស​ដែល​កម្ពុជា​ងាក​ឱ្យ​ផុត​ពី​ការ​ដែល​គេ​ចោទ​ប្រកាន់​ថា​ពឹង​ផ្អែក​ជ្រុល​ទៅ​លើ​ប្រទេស​ណា​មួយ​ហ្នឹង ​គឺ​វា​ខុស»៕

 


(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll