កម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍

13:45 2020/11/12

លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងក្រើនរំលឹកដល់ប្រជាពលរដ្ឋឲ្យប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩ ខណៈជំងឺនេះបានចាប់ផ្តើមកម្រើកឡើងវិញ នៅក្នុងប្រទេសកម្ពុជា។

កម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍
កម្ពុជាអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ បន្តប្រុងប្រយ័ត្ន និងការពារជំងឺឆ្លងកូវីដ១៩ កុំឲ្យឆ្លងចូលក្នុងសហគមន៍

ការថ្លែងក្រើនរំលឹកបែបនេះនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ ខណៈពេលដែលលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងមន្ត្រីប្រតិភូពាក់ព័ន្ធជាច្រើនទៀត ចុះពិនិត្យដំណើរការសាងសង់សមិទ្ធផលនានា ក្នុងវត្តព្រះមហោសថសុវណ្ណគិរីបឹងដែង ហៅវត្តឈូកមាស ស្ថិតនៅភូមិបឹងដែង ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងទៅកាន់ប្រជាពលរដ្ឋនាឱកាសនោះថា សូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នអំពីសុវត្ថិភាព ខ្លួនឯងក្នុងការទប់ស្កាត់កុំឲ្យឆ្លងជំងឺកូវីដ១៩ ចូលមកដល់ក្នុងគ្រួសារ និងក្នុងសហគមន៍។

លោកស្រីបានបន្តថា វត្តព្រះមហោសថសុវណ្ណគីរីបឹងដែង ហៅវត្តឈូកមាស គឺជារមណីយដ្ឋានបែបវប្បធម៌ទេសចរណ៍ ដែលមានចម្ងាយប្រមាណជាជិត៤០គីឡូម៉ែត្រពីទីរួមខេត្តកំពង់ចាម។

លោកស្រីបណ្ឌិត បានបន្តថា ទីអារាម ដែលជាទីកន្លែងរមណីយដ្ឋានបែបវប្បធម៌ផងនេះ ពិតណាស់ត្រូវការកសាងសម្បិត្តិផលជាច្រើននៅក្នុងទីអារាមនេះ ជាក់ស្ដែង ព្រះអង្គធំមួយអង្គនៅក្នុង ព្រះវិហារនេះ និងសមិទ្ធផលជាច្រើនទៀត បានរួចរាល់ជាស្ថាពរហើយ ដែលសមិទ្ធិផលទាំងនេះ គឺជាការផ្ដួចផ្ដើមកសាងឡើងដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ហើយមានសមិទ្ធផលជាច្រើនទៀតដែលកំពុងដំណើរការសាងសង់។

លោកស្រីកិត្តិសង្គហបណ្ឌិត បានបញ្ជាក់ផងដែរថា សមិទ្ធិផលទាំងឡាយនេះនៅពេលសាងសង់រួចជាស្ថាពរ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នឹងអញ្ជើញមករៀបចំពុទ្ធាភិសេកនៅទីអារាមនេះ៕

 រដ្ឋបាលខេត្តសៀមរាប បានជូនដំណឹងបន្ថែមដល់ម្ចាស់មូលដ្ឋានអាជីវកម្ម KTV ក្លឹបកម្សាន្តនានាមានដូចជាខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន រោងភាពយន្ត និងសារមន្ទីរនៅទូទាំងខេត្តសៀមរាប ត្រូវបន្តផ្អាកដំណើរការអាជីកម្មរបស់ខ្លួនជាកំហិត ដើម្បីចូលរួមអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងទប់ស្កាត់កូវីដ-១៩។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីជូនដំណឹង ស្តីពីការបន្តបិទសកម្មភាពអាជីវកម្ម KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) រោងភាពយន្ត និងសារមន្ទីរ ដែលបានធ្វើឡើងនាថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរដ្ឋបាលខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្ត បានចេញសេចក្តីជូនដំណឹងខាងលើនេះ ដើម្បីឱ្យម្ចាស់អាជីវកម្មពាក់ព័ន្ធត្រូវអនុវត្តជាកំហិត។

អង្គប្រជុំនេះបានបន្តផ្សព្វផ្សាយ ក្រើនរំលឹកសាជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងអាជីវកម្មទេសចរណ៍ទាំងអស់ នៅក្នុងខេត្តសៀមរាបត្រូវយកចិត្តទុកដាក់អនុវត្ត និងរៀបចំតាមវិធានសុវត្ថិភាពទេសចរណ៍ឱ្យបានខ្ជាប់ខ្ជួន និងប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។

លោក ពៅ ពិសិដ្ឋ បានឱ្យដឹងថា ដោយសារស្ថានភាពជំងឺកូវីដ នៅមិនទាន់បានធូរស្រាល ដូចនេះដើម្បីសុវត្ថិភាពក្នុងការឆ្លងចូលសហគមន៍ សូមម្ចាស់អាជីវកម្មដ្ឋាន KTV ក្លឹបកម្សាន្ត (ខារ៉ាអូខេ រង្គសាល ឌីស្កូតែក បៀរហ្គាឌិន) រោងភាពយន្ត និងសារមន្ទីរនៅខេត្តសៀមរាបផ្អាកជាបណ្តោះអាសន្នសិន ហើយរង់ចាំការជូនដំណឹងថ្មីបន្ថែម ពីរាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ៕

(សរុបដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: FreshNews និងkampucheathmey)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll