កម្ពុជារៀបចំ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជានិងការកាត់បន្ថយហានិភ័យ វិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ

17:50 2019/10/03

អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច.) សហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន និងក្រសួងរ៉ែ និងថាមពល ដោយមានការគាំទ្រពីកម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី៣ ( CCCA-3) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងរៀបចំ «ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍ចំនួនពីរ។

កម្ពុជារៀបចំ ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចកម្ពុជានិងការកាត់បន្ថយហានិភ័យ វិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញ
របាយការណ៍នេះរួមមាន៖ ១៖ ដំណោះស្រាយផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា និង២៖ ការកាត់បន្ថយហានិភ័យ វិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញនៅប្រទេសកម្ពុជា»។

បើយោងតាមសេចក្តីជូនដំណឹងរបស់ ក.ជ.អ.ច. ពិធីប្រកាសនេះ នឹងធ្វើឡើងនៅថ្ងៃសុក្រ ទី០៤ ខែតុលា ឆ្នាំ២០១៩ នៅសណ្ឋាគារ សូហ្វីតែលភូគីត្រា រាជធានីភ្នំពេញ ក្រោមអធិបតីភាព លោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងលោក រស់ សីលវ៉ា អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

របាយការណ៍ទាំងពីរនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅចូលរួមកាត់បន្ថយហានិភ័យ និងជួយសម្របសម្រួលនូវបរិយាកាសអំណោយផល សម្រាប់វិនិយោគិនវិស័យឯកជន ដែលមានបំណងវិនិយោគលើវិធានការបន្ស៉ី ទៅនឹងការប្រែប្រួលអាកាសធាតុ និងលើថាមពលពន្លឺព្រះអាទិត្យនៅកម្ពុជា៕

សេចក្តីជូនដំណឹងរបស់ ក.ជ.អ.ច. ។ (ប្រភព៖ akp)

 


 

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll