កម្ពុជាផ្តល់វិធានការណ៍៧ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩

06:50 2020/03/30

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ បានអញ្ជើញជាអធិបតី ក្នុងពិធីជួបប្រជុំណែនាំដល់សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា និងជាប្រធានក្រុមការងារ ចុះជួយក្រុង ស្រុកទាំង៨ នៃខេត្តស្វាយរៀង នៅខេត្តស្វាយរៀង។

កម្ពុជាផ្តល់វិធានការណ៍៧ចំណុច សម្រាប់បង្ការ និងទប់ស្កាត់ជំងឺរលាកផ្លូវដង្ហើម កូវីដ-១៩
 លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន។

ថ្លែងក្នុងឱកាសនោះ លោកស្រី ម៉ែន សំអន ក៏បានស្នើឲ្យលោក លោកស្រី អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមអនុវត្តវិធានការណ៍ដូចខាងក្រោម ៖

* ១៖ ចាត់តាំងអនុវត្តតាម៖ សារាចរណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ០១ សរណន ចុះថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ស្តីពីវិធានការ បង្ការ និងទប់ស្កាត់ ការរាតត្បាត នៃជំងឺកូវីដ-១៩។ និងសេចក្តីណែនាំលេខ ០៣៩ សខល ចុះថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពី នីតិវិធីដាក់ខ្លួនឲ្យនៅដាច់ដោយ ឡែក ក្នុង រយៈពេល ១៤ថ្ងៃ ដើម្បីបង្ការ និង ទប់ស្កាត់ជំងឺកូវីដ-១៩ នៅតាមផ្ទះជាលក្ខណៈបុគ្គល និង ទី៣.លិខិតលេខ ១០០៧ សជណ របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២០។

* ២៖ ត្រូវបែងចែកជាក្រុមការងារតូចៗ ឲ្យចុះតាមខ្នងផ្ទះ ដើម្បីពន្យល់ណែនាំ អំពីវិធានការការពារជំងឺ តាមការណែនាំរបស់ក្រសួងសុខាភិបាល ជាពិសេស វិធានការអនាម័យងាយៗ ដូចជាការលាងសម្អាតដៃ ឲ្យបានញឹកញាប់ និងការរក្សាអនាម័យខ្លួនប្រាណឲ្យបានជាប់ជាប្រចាំ។

* ៣៖ ត្រូវយកចិត្តទុកដាក់ ដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើការចំណាកស្រុក ត្រលប់មកស្រុកកំណើតវិញ ត្រូវដាក់ឲ្យដាច់ដោយឡែក១៤ថ្ងៃ។ ក្នុងករណី មាន លទ្ធភាពបន្ថែម ក្រុមការងារគួរផ្តល់ជូនផងដែរនូវ សាប៊ូ ក្រម៉ា គ្រឿងឧបភោគ បរិភោគ សម្រាប់ឧបត្ថម្ភដល់ពួកគាត់ ដែលទើបនឹងត្រលប់មកពីក្រៅប្រទេស តាមលទ្ធភាពជាក់ស្តែង ដែលអាចធ្វើបាន ក្នុងកាលៈទេសៈដែលពួកគាត់ពុំ បានប្រកបរបអាជីវកម្មផ្សេង សម្រាប់ក្រុមគ្រួសារ។

* ៤៖ មន្ទីរសុខាភិបាលខេត្តស្វាយរៀង ត្រូវយកចិត្តទុកដាក់ ក្នុងការទទួលពិនិត្យ និងព្យាបាលចំពោះករណី អ្នកដែលមានរោគសញ្ញាកូវីដ-១៩។ ជាពិសេស ពង្រឹងមន្ទីរពេទ្យបង្អែកក្រុង ស្រុក និងមណ្ឌលសុខភាព ឃុំ សង្កាត់ តាមរយៈលេខទូរស័ព្ទ១១៥។

* ៥៖ ត្រូវពិនិត្យលទ្ធភាព ក្នុងការឧបត្ថម្ភគាំទ្រសម្ភារៈ និងថវិកា ដល់រដ្ឋបាលក្រុង-ស្រុក និងឃុំ-សង្កាត់នីមួយៗ ដើម្បីមានលទ្ធភាពធ្វើសកម្មភាពផ្ទាល់នៅមូលដ្ឋាន ក្នុងការកាត់បន្ថយ និងបង្កាទប់ស្កាត់ការរាតត្បាតជំងឺ រលាកផ្លូវដង្ហើមធ្ងន់ធ្ងរ កូវីដ-១៩ នៅភូមិសាស្ត្រ ខេត្តស្វាយរៀង។

* ៦៖ អាជ្ញាធរខេត្តត្រូវណែនាំ ដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ ត្រូវសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចុះត្រួតពិនិត្យ ជាប្រចាំ ដើម្បីធានាថា បងប្អូនប្រជាពលរដ្ឋ ខ្មែរដែលវិលត្រលប់មកពីក្រៅប្រទេសវិញ អនុវត្តវិធានការដាក់ខ្លួនឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ បានត្រឹមត្រូវតាមនីតិវិធីដែលបានកំណត់។ ក្នុងនោះ អាជ្ញាធរក្រុង ស្រុក ត្រូវតាមដាន និងជួយគាំទ្រដល់អាជ្ញាធរឃុំ សង្កាត់ ភូមិ នៅក្នុងការបែងចែកអនុវត្តការងារនេះ ឲ្យមានប្រសិទ្ធិភាពខ្ពស់ ដោយអនុវត្តនូវ វិធានការណ៍សរុប មធ្យោបាយសរុប កម្លាំងសរុប ជាពិសេស ប្រើប្រាស់កម្លាំងប្រជាការពារភូមិក្នុងការ ថែរក្សា ការពារសន្តិសុខ និងសណ្តាប់ផងដែរ។

* ៧៖ អាជ្ញាធរខេត្តត្រូវណែនាំ ដល់អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ភូមិ ឲ្យសហការគ្នាបង្កើនសកម្មភាពបិទផ្សាយផ្ទាំងរូបភាព និងចាក់មេក្រូផ្សព្វផ្សាយសារ សម្លេងអប់រំរបស់គណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅមូលដ្ឋានរៀងៗខ្លួន ជាពិសេស ភូមិ ឃុំ សង្កាត់ ដែលមានបងប្អូនប្រជាពលរដ្ឋច្រើន ដែលទើបនឹងត្រលប់មកពីក្រៅប្រទេសវិញ៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll