កម្ពុជាបើកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តពោធិ៍សាត់

10:57 2018/07/06

យុគសម័យ - នាថ្ងៃទី៤កក្កដា រដ្ឋាភិបាលកម្ពុជាបានប្រារព្ធពិធីសម្ពោធបើកឲ្យដំណើរការ ផ្លូវរថភ្លើងពីភ្នំពេញទៅកាន់ខេត្តពាធិ៍សាត់។

កម្ពុជាបើកសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងពីភ្នំពេញទៅខេត្តពោធិ៍សាត់
រូបថតៈ cpp.org.kh

ផ្លូវដែកនេះគឺនឹងជួយដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនឹងសម្រួលដល់ការដឹកជញ្ជូនទំនិញគ្រប់ប្រភេទអោយកាន់តែប្រសើរឡើង។ សម្រាប់អ្នកវិនិយោគទាំងក្នុង​និងក្រៅប្រទេស នេះជាដំណឹងល្អក្នុងជម្រើសនៃការដឹកជញ្ជូនតាមផ្លូវដែក។

រូបថតៈ cpp.org.kha

ដើម្បីជំរុញការអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍និងកំពុងគៀងគរអ្នកវិនិយោគពីបរទេស មកកម្ពុជាថែមទៀត ព្រោះបច្ចុប្បន្ននេះកម្ពុជាគឺមានផ្លូវស្ពានដឹកជញ្ជូនតូចធំ, ផ្លូវទឹក, ផ្លូវដែក និងផ្លូវអាកាស ហើយកាលពីពេលថ្មីៗកន្លងទៅនេះ កម្ពុជាក៏បានស្តារនិងកែលម្អកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុដែលអាចឲ្យកប៉ាល់ដឹកទំនិញចំណុះរហូតដល់ ៥ម៉ឺនតោនចូលចតបានដោយមិនចាំបាច់ផ្លាស់ប្តូរទំនិញនៅប្រទេសដទៃឡើយ។

រូបថតៈ cpp.org.kh

តាមការបញ្ជាក់របស់ឯកឧត្ដមទេសរដ្ឋមន្ត្រីបានឱ្យដឹងថា ផ្លូវរថភ្លេងមួយនេះ គឺជាផ្លូវសេដ្ឋកិច្ចមួយដ៏មានសក្ដានុពលក្នុងការដឹកជញ្ជូនផលិតផលនានាប្រជាពលរដ្ឋទៅកាន់ទីផ្សារក្នុងតំបន់ និងពិសេសលើសពីនេះទៅទៀត គឺការធ្វើពាណិជ្ជកម្មជាមួយប្រទេសថៃ ដែលប្រជាពលរដ្ឋអាចដឹកទំនិញពីកម្ពុជាទៅថៃ និងដឹកទំនិញពីប្រទេសថៃមកកម្ពុជាវិញ ប្រកបដោយភាពងាយស្រួល សុវត្ថិភាពខ្ពស់ និងចំណាយតិច៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

反馈
全名 :
电子邮箱 :
内容 :
   
 
 
 
 
   
Mobile
TieuDe
安全码 :  
发送
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll