កិច្ចការពារជនទេសអន្តរប្រវេសន៍ ជាកិច្ចការចាំបាច់របស់រដ្ឋាភិបាល

17:05 2020/08/01

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាន៍ថា កិច្ចការពារពលករទេសន្តប្រវេសន៍គឺជាកិច្ចការដ៏ចាំបាច់ដែលគប្បីត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពីប្រទេសដើមនិងប្រទេសគោលដៅ។ខណៈកម្ពុជាកំពុងមានពលករទេសន្តប្រវេសន៍ជាង១០ម៉ឺននាក់។

កិច្ចការពារជនទេសអន្តរប្រវេសន៍ ជាកិច្ចការចាំបាច់របស់រដ្ឋាភិបាល
សម្ដេច ស ខេង ក្នុងកម្មវិធីសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលេីកទី២ កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។ (រូបពីទំព័រហ្វេសប៊ុករបស់សម្ដេច ស ខេង)

សម្តេច​ក្រឡាហោម ស ខេង បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​៖​ ចាប់​២១ មីនា រហូតមកដល់​២៣​កក្កដា​២០២០ កម្ពុ​ជាមាន​ពលករ​ដែ​ល​ធ្វើ​ទេស​ន្ត​ប្រវេសន៍​ប្រមាណ ១០៣.០០០ នាក់​ ក្នុងនោះ​ជា​ស្ត្រី​៤៥ ។ រាជរដ្ឋាភិបាល​បាននិងកំពុង​ទទួល​ស​ង្គ្រោះ​ពលករ​ដែល​វិលត្រឡប់​មកវិញ​ដោយ​ព្យាយាម​ឆ្លងដែន​ខុសច្បាប់​និង​តាម​ច្រក មិន​ផ្លូវការ​គេចវេះ​ពី​ស្ថាន​ភាពលំបាក​ក្នុងប្រទេស​គោលដៅ​ក្នុងអំឡុង​ពេលដែល​ប្រទេស​គោលដៅ​កំពុង​រឹតបន្តឹង​ ឬ​បិទ​ប្រទេស​ដើម្បី​កាត់បន្ថយ​ការឆ្លង​នូវ​ជំងឺ​កូ​វីដ ១៩ ។ 

សម្តេច​ក្រឡាហោម​បាន​បន្តថា​៖ «​ស្ថានភាព​បែបនេះ​នឹង​មិនអាច​បញ្ចប់​ដោយ​ឆាប់​បាន​នោះទេ​ ហើយក៏​អាច​អូសបន្លាយ​បន្តទៀត​ក្នុង​រយៈពេល​វែង​ ហេតុនេះ​កិច្ចការពារ​ពលករ​ទេស​ន្ត​ប្រវេសន៍​គឺជា​កិច្ចការ​ដ៏​ចាំបាច់​ដែល​គប្បី​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​ពី​ប្រទេស​ដើម​និង​ប្រទេស​គោលដៅ​»​។​

​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើក​ទី​២ ស្ដីពី​កតិកាសញ្ញា​ពិភពលោក​សម្រាប់​ទេស​អន្ដរ​ប្រវេសន៍​ដោយ​សុវត្ថិភាព រៀបរយ និង​ស្របច្បាប់​នៅ​ថ្ងៃទី​៣០​កក្កដា សម្ដេច ស ខេង បានដាក់​ផែនការ​សកម្មភាព​៤​ចំណុច ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ទេស​អន្តរ​ប្រវេសន៍ គឺ​ការការពារ​ជន​ទេស​អន្តរ​ប្រវេសន៍​, ការគ្រប់គ្រង​ទិន្នន័យ​, ការគាំទ្រ​ដំណើរការ​វិញ​ត្រឡប់​និង​ធ្វើ​សមាហរកម្ម​ជន​ទេស​អន្តរ​ប្រវេសន៍ និង​ការកំណត់ និង​ផ្ដល់​អត្តសញ្ញាណ​ស្របច្បាប់ ពិសេស​កូន​ទេស​អន្តរ​ប្រវេសន៍​។​

​សម្ដេច​បាន​បន្ថែមថា ជន​ទេស​អន្តរ​ប្រវេសន៍​ដែល​ខ្វះ​កិច្ចការពារ​ពី​ប្រព័ន្ធ​ច្បាប់ តែង​ត្រូវបាន​ជន​ឆ្លៀតឱកាស​កេងប្រវ័ញ្ច​យក​ផលចំណេញ ដោយ​ធ្វើការ​ជួញដូរ​មនុស្ស រំលោភបំពាន កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​។ ការរំលោភបំពាន​បែបនេះ បង្កើត​ឲ្យ​មាន​ទាសភាព ធ្វើ​ឲ្យ​ធ្លាក់ខ្លួន​ជរា ពិការ វង្វេងស្មារតី បាត់បង់​ភាពជា​មនុស្ស​ឬ​រហូតដល់​បាត់បង់​ជីវិត​ផងដែរ​។ សម្ដេច សង្កត់ធ្ងន់ថា ការធ្វើ​ទេស​អន្តរ​ប្រវេសន៍​នៅ​អំឡុងពេល​កូ​វីដ​-១៩​នេះ ប្រឈម​បញ្ហា​ខ្លាំង ខណៈ​បណ្ដា​ប្រទេស​នានា​បាន​រឹតបន្តឹង​ការចេញចូល​។

​គិត​ចាប់ពី​ថ្ងៃទី​២១​មីនា ដល់​ថ្ងៃទី​២៣​កក្កដា ពលករ​កម្ពុជា​ដែល​វិលត្រឡប់​ពី​ការធ្វើ​ទេស​អន្តរ​ប្រវេសន៍ ក្នុងអំឡុង​កូ​វីដ​-១៩ មាន​ជាង​១០​ម៉ឺន​នាក់ ក្នុងនោះ​មាន​ស្ត្រី​៤៥​ភាគរយ​។ នេះ​បើតាម​របាយការណ៍​ក្រសួងមហាផ្ទៃ​៕

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll